វិធីសាស្រ្តវាយតម្លៃ
គ្រូបង្រៀនត្រូវទទួលខុសត្រូវចំពោះការវាយតម្លៃការសិក្សារបស់សិស្សម្នាក់ៗលើមុខវិជ្ជាដែលខ្លួនបង្រៀន ការ វាយតម្លៃ អាចផ្អែកលើតេស្តពេញមួយវគ្គសិក្សា ឬការប្រឡងសរសេរ ឬក៏ទម្រង់នៃការប្រឡងផ្សេងៗទៀត ឬក៏ជាការលាយ បញ្ជូលគ្នានៃវិធីសាស្ត្រទាំងអស់។ ត្រូវមានការប្រឡងបញ្ចប់មួយនៅចុងបញ្ចប់នៃឆមាស។ វគ្គសិក្សាទាំងអស់ លើកលែងតែសារណា ត្រូវបានដាក់ពិន្ទុនៅចុងបញ្ចប់នៃឆមាស ដោយផ្អែកលើប្រព័ន្ធនៃការដាក់ពិន្ទុមួយ ដែលត្រូវអនុម័តយល់ព្រមដោយវិទ្យាស្ថាន។ គ្រូបង្រៀនត្រូវជូនព័ត៌មនាដល់សិស្សទាំងអស់នៅចុងសប្តាហ៍ទី ១ នៃវគ្គសិក្សា អំពីវិធីសាស្ត្រវាយតម្លៃ និង យកមកអនុវត្ត ។