រចនាសម្ព័ន្ធគ្រប់គ្រងការិយាល័យ

តួនាទីភារកិច្ចការិយាល័យរដ្ឋបាល និងបុគ្គលិក
- រៀបចំផែនការសកម្មភាពរបស់ការិយាល័យដើម្បីគាំទ្រផែនការយុទ្ធសាស្ត្ររបស់វិទ្យាស្ថាន ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ។
- រៀបចំឯកសារ និងតាក់តែងលិខិតបទដ្ឋានគតិយុត្តផេ្សងៗ។
- ពិនិត្យ និងកត់ត្រាជាប្រចាំនូវរាល់ឯកសារ និងលិខិតស្នាមចេញ-ចូលជាប្រចាំរបស់អង្គភាព
- រក្សាឯកសារ និងលិខិតបទដ្ឋានទាំងឡាយក្នុងទម្រង់ធម្មតា និងអេឡិចត្រូនិក។
- គ្រប់គ្រងត្រាឈ្មោះថ្នាក់ដឹកនំា និងត្រាអង្គភាពរបស់វិទ្យាស្ថាន។
- រៀបចំពិធីការក្នុងការទទួលគណៈប្រតិភូជាតិ និងអន្តរជាតិ។
- រៀបចំការប្រជុំ សន្និសីទ សិក្ខាសាលា ។
- រៀបចំអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនមន្រ្តីរាជការ សាស្រ្តាចារ្យជារៀងរាល់មួយឆ្នាំម្តង។
- គ្រប់គ្រងមន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិក ដោយរៀបចំបញ្ចូលប្រវត្តិរូបរបស់មន្រ្តីរាជការ ដែលជាបុគ្គលិក និងសាស្រ្តាចារ្យទៅក្នុងប្រព័ន្ធអេឡិចត្រូនិក សម្រាប់គ្រប់គ្រងបុគ្គលិក បែបលក្ខណៈទំនើប និងប្រកបដោយប្រសិទ្ធភាព។
- រៀបចំឯកសារដំឡើងថ្នាក់ និងមុខងារជូនមន្រ្តីដែលមានស្នាដៃល្អក្នុងការបំពេញការងារជូនវិទ្យាស្ថាន។
- រៀបចំឯកសារស្នើសុំតែងតាំងស៊ប់ និងផ្តល់គ្រឿងឥស្សរិយយសជូនមន្ត្រីដែលមានស្នាដៃល្អក្នុងការបំពេញការងារជូនវិទ្យាស្ថាន។
- រៀបចំសេចក្តីជូនដំណឹងស្តីពីការឈប់សម្រាកប្រចាំឆ្នាំ និងពិធីបុណ្យជាតិផ្សេងៗ។
- រៀបចំបញ្ចូល កូន ប្រពន្ធ របស់មន្រ្តីរាជការ សាស្រ្តាចារ្យ និងបុគ្គលិក។
- រៀបចំវាយតម្លៃមន្រ្តីកម្មសិក្សា និងស្នើសុំបំពេញសិទ្ធិជូនមន្រ្តីកម្មសិក្សាដែលបានបំពេញកម្មសិក្សាបានល្អ និងជោគជ័យ។
- រៀបចំគម្រោងផែនការពង្រឹងសមត្ថភាពមន្រ្តីរាជការ បុគ្គលិក និងសាស្រ្តាចារ្យរបស់វិទ្យាស្ថានទាំងនៅក្នុង និងក្រៅប្រទេសទៅលើជំនាញថ្មីៗ ដើម្បីលើកកម្ពស់សមត្ថភាពអនុវត្តការងារស្របតាមតម្រូវការរបស់ទីផ្សារការងារក្នុងស្រុក និងក្នុងតំបន់។
- រៀបចំឯកសារសម្រាប់បុគ្គលិក គ្រូជាប់កិច្ចសន្យា ។
- រៀបចំ និងគ្រប់គ្រងបញ្ជីសារពើភណ្ឌសម្រាប់គ្រប់គ្រងអចលនទ្រព្យ និងចលនទ្រព្យ ដែលជា ទ្រព្យសម្បត្តិរដ្ឋស្ថិតនៅក្នុងវិទ្យាស្ថាន។
- រៀបចំបញ្ជីកើន ថយសម្ភារៈប្រចាំឆ្នាំ និងរៀបចំឯកសារស្នើសុំជម្រះបញ្ជីតាមការចាំបាច់។
- គ្រប់គ្រងឃ្លាំង ដោយកត់ត្រាអំពីការបញ្ចេញ បញ្ចូលសម្ភារៈ និងទំនិញ ហើយធ្វើរបាយការណ៍អំពីស្ថានភាពឃ្លាំងជូនថ្នាក់ដឹកនាំ។
- គ្រប់គ្រងបន្ទប់ធ្វើការ បន្ទប់សិក្សា បន្ទប់អនុវត្តន៍ រោងជាង អាហារដ្ឋាន កន្លែងផ្ញើយានយន្ត គ្រប់ប្រភេទ និងអគារផ្សេងៗទៀតរបស់វិទ្យាស្ថាន។
- គ្រប់គ្រង ថែរក្សាសម្ភារៈ បរិក្ខារ សម្ភារៈការិយាល័យ និងគ្រឿងសង្ហារិម ដែលជាទ្រព្យសម្បត្តិ របស់រដ្ឋនៅក្នុងវិទ្យាស្ថាន។
- គ្រប់គ្រង និងថែរក្សាសោភ័ណភាពបរិស្ថាន និងអនាម័យក្នុងបរិវេណវិទ្យាស្ថាន។
- រៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងបរិវេណវិទ្យាស្ថាន។
- ធ្វើរបាយការណ៍អំពីលទ្ធផល និងសកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំរបស់វិទ្យាស្ថាន។
- ទទួលភារកិច្ចផ្សេងៗទៀតដែលនាយកវិទ្យាស្ថានបានប្រគល់ជូន។
រូបភាព និងសកម្មភាពការិយាល័យ





