រចនាសម្ព័ន្ធគ្រប់គ្រងការិយាល័យ

Image

តួនាទីភារកិច្ចការិយាល័យ

  • រៀបចំផែនការសកម្មភាពប្រចំាឆ្នាំរបស់ការិយាល័យឱ្យឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្ររបស់វិទ្យាស្ថាន។
  • រៀបចំផែនការក្នុងចុះអធិការកិច្ចផ្ទៃក្នុងប្រចំាត្រីមាស និងប្រចំាឆ្នាំ QA របស់វិទ្យាស្ថាន។
  • សហការជាមួយក្រសួងក្នុងការចុះអធិការកិច្ចធានាគុណភាពដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវ។
  • រៀបចំផែនការក្នុងចុះអធិការកិច្ចផ្ទៃក្នុងប្រចំាត្រីមាសនិងប្រចំាឆ្នាំនៃនិតិវិធីISOរបស់វិទ្យាស្ថាន។
  • សហការជាមួយក្រុមISOក្នុងការចុះអធិការកិច្ចនិតិវិធី ISO ដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវ។
  • ធ្វើការសម្របសម្រួលជាមួយការិយាល័យ ដេប៉ាតឺម៉ង់ពាក់ព័ន្ធក្នុងការចុះអធិការកិច្ចជាប្រចំា។
  • រៀបចំបែងចែកតួនាទីភារកិច្ចដល់មន្ត្រីក្នុងការិយាល័យដើម្បីអនុវត្តការងារឱ្យ​ស្រប​​តាមគុណវុឌ្ឍន៍ ​និងស្ថានភាព   ​ជាក់​ស្តែង​​របស់មន្ត្រី។
  • ត្រួតពិនិត្យ និង តាមដាននូវចំណុចខ្វះខាតដែលបានរកឃើញក្នុងការចុះវាយតម្លៃតាម​ការិយាល័យ ឬដេប៉ាតឺម៉ង់រៀងរាល់មួយត្រីមាសម្តង។
  • ត្រួតពិនិត្យចំណុចកែលម្អតាមការិយាល័យ/ដេប៉ាតឺម៉ង់ដែលបានរកឃើញទៅតាមផែនការដែលបានកំណត់។
  • គ្រប់គ្រងមន្ត្រីក្នុងការិយាល័យឱ្យស្របតាមលិខិតបទដ្ឋានរបស់រាជរដ្ឋាភិបាលដែលបានកំណត់។
  • គ្រប់គ្រង រៀបចំបញ្ចូល តាមដាន ត្រួតពិនិត្យ និងកែតម្រូវស្ថិតិក្នុងប្រព័ន្ធ TVETMIS ឱ្យបានទៀងទាត់ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ក្រសួង។
  • សហការជាមួយក្រុមការងារ TVETMISក្រសួងដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវ។
  • ត្រួតពិនិត្យ និងតាមដានស្ថិតិដែលបានបញ្ចូលក្នុងប្រព័ន្ធ TVETMIS ជាប្រចំាហើយរាយការណ៍ជូនគណៈគ្រប់គ្រងជ្រាបជាព័ត៌មាន។
  • ធ្វើរបាយការណ៍រៀងរាល់មួយត្រីមាសម្តងអំពីការបញ្ចូល ត្រួតពិនិត្យ តាមដាន និងកែតម្រូវស្ថិតិក្នុងប្រព័ន្ធTVETMIS។
  • ធ្វើការផ្សព្វផ្សាយអំពីលទ្ធផលនៃការវាយតម្លៃផ្ទៃក្នុងទំាង QA និង ISO មានចំណុចខ្វះខាត និងចំណុចល្អ​​ដល់​   គណៈ​គ្រប់​គ្រងការិយាល័យ/ដេប៉ាតឺម៉ង់ពាក់ព័ន្ធ។
  • ធ្វើរបាយការណ៍ប្រចំាខែ ត្រីមាស ឆមាសនិងប្រចំាឆ្នាំរបស់ការិយាល័យដល់ការិយាល័យរដ្ឋបាល និងបុគ្គលិក។
  • គ្រប់គ្រងថែរក្សាឧបករណ៍ សម្ភាររូបវន្តរបស់ការិយាល័យធានាគុណភាព ។
  • អនុវត្តភារកិច្ចផ្សេងៗទៀតដែលគណៈគ្រប់គ្រងប្រគល់ជូន។

Connect with us

ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប(ខាងកើតផ្សារសាមគ្គីចម្ងាយ៧០ម៉ែត្រ)

លេខទូរស័ព្ទ: ០៦៣ ៧៦៦​ ២៩១

អុីម៉ែល: rpitssr@gmail.com

Courses

Newsletter

Enter your email and we'll send you more information

Search