រចនាសម្ព័ន្ធគ្រប់គ្រងការិយាល័យ

តួនាទីភារកិច្ចការិយាល័យអប់រំបណ្តុះបណ្តាល
- រៀបចំផែនការសកម្មភាពការិយាល័យ ដើម្បីគាំទ្រផែនការយុទ្ធសាស្ត្ររបស់វិទ្យាស្ថាន ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ប្រំាបួនខែ និងប្រចាំឆ្នាំ។
- រៀបចំពាក្យសុំចូលរៀន និងពាក្យសុំអាហារូបករណ៍ផ្សេងៗ។
- ទទួលពាក្យសុំអាហារូបករណ៍ និងពាក្យសុំចូលរៀននៅគ្រប់កម្រិតសិក្សាទាំងអស់។
- រៀបចំអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនសិក្ខាកាម សិស្ស-និសិ្សតគ្រប់កម្រិត។
- រៀបចំ និងថែរក្សាបញ្ជីឈ្មោះសិក្ខាកាម សិស្ស-និសិ្សតឲ្យបានត្រឹមត្រូវ។
- រៀបចំស្ថិតិសិក្ខាកាម សិស្ស-និស្សិតដែលកំពុងសិក្សា បញ្ចប់ការសិក្សា ។
- រក្សាឯកសារសិក្ខាកាម សិស្ស-និស្សិតឲ្យបានល្អ និងគង់វង្ស។
- រៀបចំការប្រឡង ការជ្រើសរើសសិក្ខាកាម សិស្ស-និសិ្សតឲ្យចូលរៀន ប្រឡងបញ្ចប់និងប្រឡងសងចំពោះសិក្ខាកាម សិស្ស-និសិ្សតដែលបានប្រឡងធ្លាក់នូវមុខវិជ្ជាណាមួយក្នុងឆ្នាំសិក្សា។
- រៀបចំការប្រឡង និងធ្វើតេស្តសមត្ថភាពសិក្ខាកាម សិស្ស-និស្សិត។
- រៀបចំកាលវិភាគ ពេលវេលាសិក្សា និងគ្រប់គ្រងវិញ្ញាសាប្រឡងឆមាស ប្រឡងសង និងប្រឡងបញ្ចប់។
- ត្រួតពិនិត្យវិន័យក្នុងម៉ោងបង្រៀនរបស់គ្រូបច្ចេកទេស និងការសិក្សារបស់សិក្ខាកាម សិស្ស-និស្សិត ដូចជា៖ ឯកសណ្ឋាន ក្រមសីលធម៌ សុជីវធម៌...។ល។
- តាមដានការសិក្សាសិក្ខាកាម សិស្ស-និស្សិត ដោយសហការជាមួយអាណាព្យាបាលសិក្ខាកាម សិស្ស-និស្សិតក្នុងការផ្តល់ព័ត៌មានអំពីការសិក្សារបស់សិក្ខាកាម សិស្ស-និស្សិត
- រៀបចំបទបញ្ជាផ្ទៃក្នុងសម្រាប់សិក្ខាកាម សិស្ស-និស្សិត និងគោលការណ៍ក្នុងការបណ្តុះបណ្តាលរបស់វិទ្យាស្ថានដាក់ជូនគណៈកម្មការវិន័យធ្វើការសម្រេច។
- រៀបចំធ្វើលិខិតបញ្ជាក់ការសិក្សាព្រឹត្តបត្រពិន្ទុ សញ្ញាបត្រ ជូនសិក្ខាកាម សិស្ស-និស្សិត។
- គ្រប់គ្រងនូវរាល់ការចេញជាលិខិតបញ្ជាក់ការសិក្សា និងសញ្ញាបត្រ ដោយមានការចុះបញ្ជីឲ្យបានត្រឹមត្រូវ។
- ជំរុញលើកទឹកចិត្តសិក្ខាកាម សិស្ស-និស្សិតឲ្យចូលរួមគ្រប់សកម្មភាពទាំងអស់ ជាពិសេសការបណ្តុះបណ្តាល និងការអភិវឌ្ឍសហគមន៍។
- ពង្រឹងការគោរពវិន័យរបស់វិទ្យាស្ថានតាមរយៈការអប់រំ និងណែនាំជាប្រចាំ។
- រៀបចំសម្រង់ពិន្ទុ និងធ្វើមធ្យមភាគប្រចាំខែ ឆមាស និងប្រចាំឆ្នាំទៅតាមគោលការណ៍បណ្តុះបណ្តាលរបស់វិទ្យាស្ថាន។
- បូកសរុប ប្រកាសលទ្ធផល និងរក្សាឯកសារស្តីពីលទ្ធផលការបណ្តុះបណ្តាលសិក្ខាកាម សិស្ស-និស្សិតគ្រប់ការប្រឡងឲ្យបានត្រឹមត្រូវ។
- សម្របសម្រួល និងដោះស្រាយរាល់សំណូមពររបស់សាស្រ្តាចារ្យ សិក្ខាកាម សិស្ស-និស្សិត និងអាណាព្យាបាលរបស់សិក្ខាកាម សិស្ស-និស្សិតឲ្យបានសមរម្យ និងទទួលយកបាន។
- រៀបចំការប្រជុំផ្ទៃក្នុងដើម្បីដោះស្រាយ ឬពិភាក្សាការងារផ្សេងៗ របស់ការិយាល័យដើម្បីរាយការណ៍នៅពេលប្រជុំប្រចាំខែ ឬរាយការណ៍ជូនថ្នាក់ដឹកនាំ។
- ចុះស្ថិតិសិក្ខាកាម សិស្ស-និស្សិត ដែលចូលអានសៀវភៅ និងខ្ចីសៀវភៅជាប្រចំា។
- គ្រប់គ្រង និងកត់ត្រាសៀវភៅក្នុងបណ្ណាល័យឲ្យបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់ល្អ។
- បិទលេខកូដសៀវភៅលេខកូដទូ និងរៀបចំសៀវភៅទៅតាមផ្នែក ឬជំនាញឲ្យបាន ច្បាស់លាស់។
- ស្វែងរកសៀវភៅថ្មីៗបញ្ចូលទៅក្នុងបណ្ណាល័យ និងរៀបចំលិខិតស្នើសុំសៀវភៅបន្ថែម។
- រៀបចំទទួលសៀវភៅពីសំណាក់អ្នកផ្តល់ជំនួយទាំងអស់ ហើយរៀបចំលិខិតថ្លែងអំណរគុណចំពោះអ្នកផ្តល់ជំនួយសៀវភៅទាំងអស់។
- រៀបចំជាប័ណ្ណសម្គាល់ខ្លួនអ្នកចូលអានសៀវភៅ។
- ធ្វើរបាយការណ៍អំពីលទ្ធផលនិងសកម្មភាពការងារប្រចាំខែត្រីមាស ឆមាស ប្រាំបួនខែនិងប្រចាំឆ្នាំរបស់ការិយាល័យ
- ទទួលភារកិច្ចផ្សេងៗទៀតដែលនាយកវិទ្យាស្ថានបានប្រគល់ជូន។