រចនាសម្ព័ន្ធគ្រប់គ្រងការិយាល័យ

តួនាទីភារកិច្ចការិយាល័យហិរញ្ញវត្ថុ និងផែនការ
- រៀបចំផែនការយុទ្ធសាស្រ្តសម្រាប់វិទ្យាស្ថាន ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។
- រៀបចំផែនការសកម្មភាពសម្រាប់ដំណើរការវិទ្យាស្ថាន ស្របតាមផែនការសកម្មភាពផ្តោត លើវិស័យអាទិភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
- រៀបចំផែនការអភិវឌ្ឍគ្រឹះស្ថានឲ្យកាន់តែប្រសើរឡើង ដើម្បីក្លាយខ្លួនជាគ្រឹះស្ថានដែលឈានមុខលើវិស័យបណ្តុះបណ្តាលបច្ចេកទេសទាំងថ្នាក់ជាតិ និងអន្តរជាតិ។
- រៀបចំផែនការ និងគម្រោងប្រើប្រាស់សម្ភារៈ សម្រាប់បម្រើឲ្យវិស័យផ្សេងៗដែលគាំទ្រ កិច្ចដំណើរការរបស់គ្រឹះស្ថានប្រកបដោយប្រសិទ្ធភាព។
- រៀបចំផែនការសកម្មភាពការិយាល័យ ដើម្បីគាំទ្រផែនការយុទ្ធសាស្ត្ររបស់វិទ្យាស្ថាន ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ប្រំាបួនខែ និងប្រចាំឆ្នាំ។
- រៀបចំគម្រោងផែនការថវិកាប្រចាំឆ្នាំ។
- រៀបចំធ្វើការបែងចែកថវិកាឲ្យបានត្រឹមត្រូវទៅតាមគោលការណ៍ដែលបានកំណត់ដោយ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងគោលការណ៍គ្រប់គ្រងថវិការបស់វិទ្យាស្ថាន។
- គ្រប់គ្រង និងតាមដានចរន្តសាច់ប្រាក់ ដោយកត់ត្រាជាប្រចាំនូវស្ថានភាពចំណូល-ចំណាយឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។
- ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំស្តីពីចំណូល-ចំណាយថវិការបស់វិទ្យាស្ថាន។
- រៀបចំឯកសារទូទាត់ប្រាក់ម៉ោងបន្ថែមជូនសាស្រ្តាចារ្យ ដែលបង្រៀនលើសម៉ោងកំណត់
- រៀបចំតារាងបើកប្រាក់ឧបត្ថម្ភបុគ្គលិក និងគ្រូជាប់កិច្ចសន្យារបស់វិទ្យាស្ថាន។
- រៀបចំឯកសារសម្រាប់ទូទាត់ និងបើកប្រាក់អាហារូបករណ៍ផ្សេងៗ។
- ទំនាក់ទំនងជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបើកគោលរបបផ្សេងៗ។
- រៀបចំសំណុំលិខិត ដើម្បីបើកថវិកាមូលនិធិ សម្ភារៈ បរិក្ខារ និងគ្រឿងសង្ហារិម ដើម្បីទ្រទ្រង់ដំណើរការប្រព្រឹត្តទៅរបស់វិទ្យាស្ថាន។
- ជំរុញការប្រមូលថវិកាដែលបានមកពីសេវាកម្មផ្សេងៗរបស់វិទ្យាស្ថានមានដូចជា៖ការបង់ថ្លៃសិក្សា ការជួលទីតាំង និងការជួលកន្លែងផ្ញើកង់ និងម៉ូតូ។
- រៀបចំប័ណ្ណទូទាត់ចំណាយផ្សេងៗ
- ធ្វើរបាយការណ៍អំពីលទ្ធផល និងសកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំរបស់ការិយាល័យ។
- ទទួលភារកិច្ចផ្សេងៗទៀតដែលនាយកវិទ្យាស្ថានបានប្រគល់ជូន។