ដេប៉ាតឺម៉ង់ វិទ្យាសាស្ត្រកុំព្យូទ័រ

តួនាទីភារកិច្ច
- រៀបចំផែនការសកម្មភាពរបស់ដេប៉ាតឺម៉ង់ ដើម្បីគាំទ្រផែនការយុទ្ធសាស្ត្ររបស់វិទ្យាស្ថានប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ។
- រៀបចំការប្រជុំផ្ទៃក្នុងរបស់ដេប៉ាតឺម៉ង់ដើម្បីដោះស្រាយ ឬពិភាក្សាការងារផ្សេងៗរបស់ដេប៉ាតឺម៉ង់ ដើម្បីរាយការណ៍នៅពេលប្រជុំប្រចាំខែ ឬរាយការណ៍ជូនថ្នាក់ដឹកនាំទៅតាមឋានានុក្រមកំណត់។
- រៀបចំ និងគ្រប់គ្រងឯកសាររដ្ឋបាលរបស់ដេប៉ាតឺម៉ង់ឱ្យបានត្រឹមត្រូវ។
- ពង្រឹងវិន័យ និងបំប៉នសមត្ថភាពគ្រូបច្ចេកទេសនៅក្នុងដេប៉ាតឺម៉ង់របស់ខ្លួន។
- លើកទឹកចិត្តគ្រូបច្ចេកទេសក្នុងដេប៉ាតឺម៉ង់ក្នុងការស្រាវជ្រាវ និងនវានុវត្តន៍បច្ចេកវិទ្យាថ្មីៗ។
- រៀបចំ ត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវអភិវឌ្ឍកម្មវិធីសិក្សាផ្នែកព័ត៌មានវិទ្យាគ្រប់កម្រិតនៃឯកទេសនីមួយៗ ដោយសហការជាមួយការិយាល័យ/ដេប៉ាតឺំម៉ង់ពាក់ព័ន្ធ។
- រៀបចំ និងអភិវឌ្ឍន៍សៀវភៅសិក្សាគោលផ្នែកព័ត៌មានវិទ្យាគ្រប់កម្រិតនៃឯកទេសនីមួយៗ។
- ប្រមូល និងត្រួតពិនិត្យកម្មវិធីសិក្សា (Course Outline) កិច្ចតែងការបង្រៀន (Lesson Plan) របស់គ្រូបច្ចេកទេសដោយចងក្រងជាសៀវភៅមេរៀនទៅតាមមុខវិជ្ជានៃឯកទេសនីមួយៗ
- ទទួលខុសត្រូវការរៀបចំត្រួតពិនិត្យការការពារនិក្ខេបបទ ឬការប្រឡងសម្រាប់និស្សិតកំពុងសិក្សា សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាប័ត្ររង) និងបរិញ្ញាបត្រព័ត៌មានវិទ្យាដោយសហការជាមួយការិយាល័យអប់រំបណ្តុះបណ្តាល។
- រៀបចំ និងសហការជាមួយការិយាល័យអប់រំបណ្តុះបណ្តាលនូវម៉ោងបង្រៀនដល់គ្រូបច្ចេកទេស ជំនាញព័ត៌មានវិទ្យា។
- រៀបចំកាលវិភាគ និងតាក់តែងវិញ្ញាសាប្រឡងឆមាស ប្រឡងសង និងប្រឡងបញ្ចប់ដោយសហការជាមួយការិយាល័យអប់រំបណ្តុះបណ្តាល។
- ត្រួតពិនិត្យវិន័យក្នុងម៉ោងបង្រៀនរបស់គ្រូបច្ចេកទេស និងការសិក្សារបស់សិក្ខាកាម សិស្ស-និស្សិតដូចជា៖ ឯកសណ្ឋាន ក្រមសីលធម៌ សុជីវធម៌។ល។
- រៀបចំ និងគ្រប់គ្រងពិន្ទុរបស់សិក្ខាកាម សិស្ស-និស្សិត តាមឆមាសនីមួយៗ និងប្រចាំឆ្នាំដោយ សហការជាមួយការិយាល័យអប់រំបណ្តុះបណ្តាល។
- ត្រួតពិនិត្យ និងវាយតម្លៃការបង្រៀនរបស់គ្រូបច្ចេកទេសជំនាញព័ត៌មានវិទ្យាដោយសហការជាមួយការិយាល័យអប់រំបណ្តុះបណ្តាល។
- សម្របសម្រួលដល់បញ្ហាការបង្រៀនរបស់គ្រូបច្ចេកទេស និងការសិក្សារបស់សិក្ខាកាមសិស្ស-និស្សិត
- រៀបចំបញ្ជីសារពើភ័ណ្ឌទំាងក្នុងដេប៉ាតឺម៉ង់ និងបន្ទប់ពិសោធន៍ព័ត៌មានវិទ្យា។
- គ្រប់គ្រង និងថែរក្សាឧបករណ៍-សម្ភារៈដេប៉ាតឺម៉ង់ ក៏ដូចជាបន្ទប់ពិសោធន៍ផ្នែកព័ត៌មានវិទ្យាឱ្យបានត្រឹមត្រូវ និងតាមស្តង់ដារ។
- គ្រប់គ្រង ត្រួតពិនិត្យ និងថែទំាសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មានវិទ្យា និងការប្រើប្រាស់អ៊ីនធឺណេតមាន ដូចជា៖ (កុំព្យូទ័រ និងការប្រើប្រាស់បណ្តាញអ៊ិនធឺណែតក្នុងបន្ទប់ពិសោធន៍ព័ត៌មានវិទ្យា និងក្នុងវិទ្យាស្ថាន។)
- ធ្វើរបាយការណ៍អំពីលទ្ធផល និងសកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែនិងប្រចាំឆ្នាំ។
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំប្រគល់ជូន។
សកម្មភាពបង្រៀន និងសកម្មភាពផ្សេងៗ









