ប្រវត្តិវិទ្យាស្ថាន
វិទ្យាស្ថានបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោមការឧបត្ថម្ភជំនួយបច្ចេកទេស និងថវិកាពីអង្គការពលកម្មអន្តរជាតិUNDP/ILO (ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨)ដែលមានឈ្មោះថាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាបProvincial Training Center ២/ ពីឆ្នាំ១៩៩៨ ដល់ ២០០៤ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ៣/ ពីឆ្នាំ២០០៤ ដល់បច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៤/ នៅឆ្នាំ២០១៤ មជ្ឈមណ្ឌលបានតម្លើងកម្រិតបណ្តុះបណ្តាល និងបានប្តូឈ្មោះទៅជាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបរហូតដល់បច្ចុប្បន្ន។
សាររបស់នាយិកាវិទ្យាស្ថាន
យើងខ្ញុំគណៈគ្រប់គ្រង មានមោទនភាព និងថ្លៃអំណរគុណដល់សិក្ខាកាម សិស្ស និស្សិតទាំងអស់ដែលសម្រេចចិត្តយ៉ាងត្រឹមត្រូវជ្រើសរើសយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ក្នុងការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
យើងខ្ញុំគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូទាំងអស់នឹង ខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ក្នុងការផ្តល់ចំណេះ ដឹង ជំនាញ និងឥរិយាបថសមរម្យ ដល់សិក្ខាកាម សិស្ស និសិត្សប្រកបដោយគុណភាព និងឆ្លើយតបបាននូវតម្រូវការការងារ។
ហេតុអ្វីបានជាសម្រេចចិត្តជ្រើសរើសវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប?
ប្រឹក្សាយោបល់ និងតម្រង់ទិសមុនជ្រើសរើសជំនាញ
គណៈគ្រប់គ្រង



